Thursday, January 28, 2010

0 comments

ការសិក្សារបស់ខ្ញុំនៅMLC

​​ ​​​​ សួស្តីអ្នកទាំងអស់គ្នា
នាងខ្ញុំឈ្មោះ​ ឡាច​ ស៊ីណេត​ ភេទ ស្រី ជាសិស្ស​ មកពី​ អនុវិទ្យាល័យជើងទឹក។
នាងខ្ញុំបានមកសិក្សានៅមជ្ឍមណ្ឌល​ មេ​ខាសំរាប់ការអប់រំ ដោយមានការអាណិតអាសូរអំពី
លោកនាយកសាលារបស់នាងខ្ញុំ​​​​ ។​ ព្រោះមានការមានការជួយរបស់អង្គការមួយគឺ អង្គការមូលនិធិអភិវឌ្ឍន៏សហគមន៏កម្ពុជាបានចុះទៅជ្រើសរើសសិស្សក្រីក្រ
ដើម្បីមកសិក្សារៀនសូត្រនៅទីនេះដោយមិនយកលុយ។
អង្គការបានចុះរើសសិស្សនៅសាលានាងខ្ញុំចំនួន​ ៧​ នាក់ គឺ​ រូបនាងខ្ញុំផ្ទាល់ និងមិត្តរបស់នាងខ្ញុំចំនួន៦នាក់ទៀតគឺ ស្រីនាង ឆយី ស្រីណាក់ ពឿន ឈឿន និង វាសនា ។
នាងខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលបុគ្គលិករបស់អង្គការបានចុះទៅរើសនាងខ្ញុំបានមករៀនទី
នេះ។ ហើយបានសិក្សាបីមុខវិជ្ជាគឺ English Computer and Internet និង បានស្រាវជ្រាវឯកសារផ្សេងៗនៅបណ្ណាល័យ។
ខ្ញុំសូមអគុណចំពោះអង្គការដែលអោយខ្ញុំមករៀននៅទីនេះ។​ នាងខ្ញុំសូមសន្យាថា នឹងខិតខំប្រឹង
ប្រែងក្រេបចំនេះដឹងទាំងអស់ពីអង្គការដែលបានផ្តល់អោយ ហើយនាងខ្ញុំនឹងយកចំនេះទាំងនេះទៅ
ប្រកបការងារសុចរិតមួយដែលសូមនឹងតំលៃរបស់អង្គការដែលបានផ្តល់អោយ និងសង្គមទទួលយក
បាន។​ហើយបើរូបនាងខ្ញុំមានសមត្ថភាព នាងខ្ញុំនឹងជួយជនក្រីក្រដូចអង្គការដែរ។
ទីបញ្ចប់ នាងខ្ញុំសូមជូនពរចំពោះអង្គការអោយឈានទៅមុខយ៉ាងរលូនជារៀងរហូតជានិរន៏តទៅ និង បុគ្គលិករបស់អង្គការអោយជូបតែសេចក្តីសុខ សេចក្តីចំរើន សំណាងល្អ មានសុភមង្គលនៅក្នុង
គ្រូសារ​៕

​​ ​